​​ហ្គាណា គឺជាប្រទេសទី៥ ចេញពីតំបន់អាហ្រ្វិក ឡើងទៅលេង World Cup

ហ្គាណា គឺជាប្រទេសទី៥ ចេញពីតំបន់អាហ្រ្វិក ឡើងទៅលេង World Cup 2026 បន្ទាប់ពីប្រទេសម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអាល់ហ្សេរី ដែលបានឡើងទៅអាមេរិកខាងជើង ដោយមានសហរដ្ឋអាមេរិក កាណាដា នឹងម៉ិកស៊ិក ធ្វើសហម្ចាស់ផ្ទះក្នុងទម្រង់លេងថ្មី ៤៨ក្រុម ។

ហ្គាណា ​បានទទួលបានសិទ្ធិពេញលេញសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះប្រទេស Comoros ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាបានកៅអីក្នុងកំពូល I ជាមួយការរកបាន ២៥ពិន្ទុនៃវគ្គជម្រុះរបស់ពួកគេ។

សូមជម្រាបផងថា សម្រាប់ទម្រង់លេងថ្មីនេះ តំបន់អាហ្រ្វិកត្រូវបានបង្កើនដល់ ៩ក្រុមសម្រាប់ជ្រើសទៅជុំចុងក្រោយ World Cup 2026 ដែលនេះនៅខ្វះតែ ៤ក្រុមទៀតប៉ុណ្ណោះ នេះក៏ជាលើកទី៥​ នៃវត្តមានរបស់ក្រុមហ្គាណា ទៅជុំចុងក្រោយ World Cup បន្ទាប់ពីធ្លាប់មានកៅអីនៅឆ្នាំ២០០៦, ២០១០, ២០១៤ និង២០២០ ៕

Written by 

Related posts

Leave a Comment