ការអភិវឌ្ឍតំបន់ជុំវិញរមណីយដ្ឋានបឹងកន្សែងជិតរួចរាល់ ដើម្បីរងចាំទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិឲ្យចូលមកទស្សនាកំសាន្តនៅថ្ងៃឆ្លងឆ្នាំសកល

ខេត្តរតនគិរី÷ រមណីយដ្ឋានបឹងកន្សែងបានប្រែក្លាយមុខមាត់ថ្មី បន្ទាប់ពីលោក ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានរៀបចំកែលំម្អ ជុំវិញមាត់បឹងកន្សែង ឲ្យមានសម្រស់កាន់តែស្រស់ស្អាតជាងមុន ហើយបានស្តារបាតបឹងឲ្យមានជម្រៅកាន់តែជ្រៅជាងមុន និងស្ដារយកចកចេញពីបឹង។

លោកបានរៀបចំដាក់រូបសំណាក់សត្វអកមួយគូ រូបសំណាក់សត្វដំរី ញី,ឈ្មោលនិងកូនដំរីមួយក្បាល ហើយក៏មានសត្វក្តាន់មួយគូផងដែរ។ ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានបឹងកន្សែងនិងបានថតរូបសំណាក់ជាមួយក្រុមគ្រួសាររបស់ពួកគាត់ទាំងនេះទុកជាអនុស្សាវរីយ៍។

ក្នុងនោះលោកអភិបាលខេត្តបានយកមន្ទីរសុខាភិបាលខេត្ត ទៅដាក់នៅដីព្រលានយន្តហោះចាស់ ហើយត្រូវបានផ្លាស់ប្ដូរទៅទីតាំងថ្មី ប៉ុន្តែមន្ទីរសុខាភិបាលចាស់នេះ មិនវាយចោលនោះទេ សម្រាប់ទុកឲ្យអ្នកជំងឺមកសម្រាកលំហែកាយដើម្បីឲ្យធូរស្បើយអារម្មណ៍។

នេះបើតាមការបញ្ជាក់ពីលោកអភិបាលខេត្តនៅតាមប្រព័ន្ធតេលេក្រាមកន្លងទៅថ្មីៗនេះ។ទន្ទឹមហ្នឹងនោះតាមមាត់បឹងកន្សែងលោកបានរៀបចំតុបតែងដាក់ភ្លើងពណ៌ ចាក់ផ្លូវបេតុងក្រវ៉ាត់ជុំវិញបឹង សម្រាប់ឲ្យប្រជាពលរដ្ឋដើរហាត់ប្រាណនៅទីនេះ បើហាត់ប្រាណនៅលើចិញ្ចើមផ្លូវជាតិ ដែលរថយន្តនិងម៉ូតូកំពុងបើកបរខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយក៏មានកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋហាត់ប្រាណនៅនិងមួយកន្លែងផងដែរ។ ហើយការរៀបចំនោះក៏មានកន្លែងជិះខ្សែរ៉ត(ឆ្លងកាត់បឹង)ពីសត្វអកមកសត្វដំរី ដើម្បីឲ្យប្រជាពលរដ្ឋជិះលេងកម្សាន្ត ប៉ុន្តែមិនទាន់ធ្វើរួចរាល់នៅឡើយទេ។

បន្ទាប់ពីលោកអភិបាលខេត្តបានរៀបចំកែលម្អឲ្យមានសោភណ្ឌភាពនៅជុំវិញមាត់បឹងកន្សែងជាបេះដូង នៃកណ្ដាលក្រុងបានលុង។ ឃើញមានការអភិវឌ្ឍន៍ល្អប្រសើរបែបនេះ ក៏មានការចូលរួមនិងគាំទ្រពីសំណាក់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួយថវិកាចំនួន២០០លានរៀល

សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជួយថវិកាចំនួន ៥ ម៉ឺនដុល្លារ។

ក្នុងនោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវេីរី បានជួយលើការសំអាតនៅបឹងកន្សែងបានជួយថវិកាចំនួន៥០០០ដុល្លារ និងជួយសាងសង់បន្ទប់ទឹកអនាម័យចំនួន៣០០០ដុល្លារ បន្ថែមទៀត។

ហើយលោកឧកញ៉ា ចិន សំណាង និងលោកជំទាវ ម្ចាស់ហាងពេជ្រនៅរាជធានីភ្នំពេញ បានជួយថវិកាចំនួន១៥០០ដុល្លារផងដែរ។

ដើម្បីសម្រាប់រៀបចំនិងកែលម្អឲ្យមានសោភណ្ឌភាពកាន់តែស្អាតនៅជុំវិញបឹងកន្សែងចំកណ្ដាលក្រុងបានលុង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលមកទស្សនាកំសាន្តនៅភូមិភាគឦសាននៃខេត្តរតនគីរី ជាប់និងព្រំប្រទល់ប្រទេសវៀតណាម៕

Written by 

Related posts

Leave a Comment