ជោគវាសនា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នឹងសម្រេចក្នុងសប្ដាហ៍នេះហើយ ​

ក្រុមអ្នកស៊ើបអង្កេតរួម គ្រោងនឹងសាកសួរលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ម្ដងទៀតនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ ដែលត្រូវបានសភាបោះឆ្នោតចោទប្រកាន់ បន្ទាប់ពីប្រកាសច្បាប់អាជ្ញាសឹក ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ ។

 កាលពីថ្ងៃទី ១៤ ខែធ្នូ សភាកូរ៉េខាងត្បូង បានបោះឆ្នោតចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ខណដែល តុលាការធម្មនុញ្ញ ត្រូវសម្រេចថាតើត្រូវដកមេដឹកនាំដែលកំពុងកាន់អំណាចចេញពីតំណែងដែរ ឬទេ។

លោក Yoon Suk Yeol ត្រូវ​​គេ​សង្ស័យ​ថា​បាន​រៀបចំ​ផែនការ​បះបោរ ​ដើម្បី​ផ្ដួល​រំលំ​បទបញ្ជា​រដ្ឋធម្មនុញ្ញដ៏មានសក្ដានុពល ។

 សារព័ត៌មាន Yonhap ធ្លាប់បានរាយការណ៍ថា ព្រះរាជអាជ្ញា កន្លងមកក៏កោះហៅ លោក Yoon Suk Yeol មកសាកសួរ កាលពីថ្ងៃទី ១៥ ខែធ្នូដែរ ប៉ុន្តែលោក មិនបង្ហាញខ្លួនទេ។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី ៣ ខែធ្នូ លោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមដែលគាំទ្រកូរ៉េខាងជើង និងការខូចខាតនៃសាខាប្រតិបត្តិដែលបណ្តាលមកពីសកម្មភាពរបស់សភាប្រឆាំង។ ទោះជាយ៉ាងណា ច្បាប់អាជ្ញាសឹក ត្រូវបានដកចេញប្រហែល ៦ ម៉ោងក្រោយប្រកាស ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment