សឿយ វិសាល និយាយពីផលចំណេញអំពីការប្រកួតក្នុងដីជាមួយ Shan United

ប្រធានក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ សឿយ វិសាល បានថ្លែងមុនប៉ះ Shan United នៅយប់នេះថា «យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត​នេះ។ ជាការពិតណាស់យើងទទួលបានផលចំណេញដោយសារតែនេះគឺជាការប្រកួតក្នុងដី។ យើងដឹងពីអាកាសធាតុ និងបរិយាកាសនៅទីនេះ ហើយសម្រាប់កីឡាកររបស់យើងមួយចំនួនក៏ជាពីរបួសវិញដែរ។ យើងមិនមានការព្រួយបារម្ភនោះទេ យើងនឹងធ្វើឲ្យអស់ពីលទ្ធភាពនៅថ្ងៃនេះ។ អ្នកគាំទ្ររបស់យើងនឹងផ្តល់ថាមពល និងជាកម្លាំងចិត្តរបស់យើង។»

សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលក្រុមភ្ញៀវតំណាងប្រទេសមីយ៉ាន់ម៉ា Shan United FC ក្នុងពានរង្វាន់ AFC Challenge League 2024/2025 ​វគ្គ៨ក្រុមចុងក្រោយ​ ជើងទី១ វេលាម៉ោង ៧:០០ យប់ ​ ដោយមានការផ្សាយផ្ទាល់ BTV NEWS ផងដែរ៕

Written by 

Related posts

Leave a Comment