ហាម៉ាស ឱ្យពន្លឿនការបង្កើតគណៈកម្មាធិការរដ្ឋបាលនៅហ្គាហ្សា

អ្នកនាំពាក្យចលនា លោក Hazem Qasim បាននិយាយថា ក្រុមហាម៉ាស កំពុងអំពាវនាវឱ្យបន្ថែមល្បឿនសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតគណៈកម្មាធិការមួយគ្រប់គ្រងនៅតំបន់ហ្គាហ្សា។

លោក បានប្រាប់ឱ្យដឹងថា យើងអំពាវនាវឱ្យពន្លឿនការបង្កើតគណៈកម្មាធិការមួយដែលនឹងត្រួតពិនិត្យការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។

មន្ត្រីហាម៉ាសរូបនេះ បានបន្ថែមថា ចលនានេះ ប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងបានបង្ហាញពីភាពបត់បែនក្នុងការផ្ទេរអំណាចទៅឱ្យអាជ្ញាធរជាតិប៉ាឡេស្ទីន ដែលមានសិទ្ធពេញលេញ។

ប្រភពព័ត៌មានអេហ្ស៊ីប បានរាយការណ៍ថា គណៈប្រតិភូនៃចលនាប៉ាឡេស្ទីន ហាម៉ាស និងហ្វាតា បានធ្វើកិច្ចចរចានៅទីក្រុងគែរ ដោយពិភាក្សាអំពីរដ្ឋបាលក្រោយសង្គ្រាមនៅតំបន់ហ្គាហ្សា។ ហាម៉ាស ក៏បានធ្វើការពិគ្រោះយោបល់ជាមួយរណសិរ្សរំដោះប៉ាឡេស្ទីន និងរណសិរ្សប្រជាធិបតេយ្យដើម្បីរំដោះប៉ាឡេស្ទីន លើបញ្ហានេះផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment