អ៊ុយក្រែន ​ផ្លាស់ប្តូរមេបញ្ជាការសមរភូមិ Donetsk ចំពេល​រុស្ស៊ី​វាយលុក​លើ​ទីក្រុង​សំខាន់ចុងក្រោយ

តាមរបាយការណ៍បានឲ្យដឹងថា អ្នកដឹកនាំយោធារបស់អ៊ុយក្រែនបានផ្លាស់ប្តូរមេបញ្ជាការនៃក្រុមយុទ្ធសាស្ត្រតំបន់ Donetsk ចំពេលដែលរុស្ស៊ីបាននិងកំពុងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Pokrovsk នៅភាគនិរតី Donbass ។

 គួររំលឹកថា មានការជំនួសតំណែងឧត្តមសេនីយ៍ Alexander Lutsenko ដែលត្រូវបានគេប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើយោងតាមសមាជិកសភាអ៊ុយក្រែនលោក Mariana Bezuglaya បានបង្ហោះនៅលើ Telegram ។

 លោក Bezuglaya បានបង្ហាញឱ្យដឹងថា ឧត្តមសេនីយ៍ Alexander Tarnavsky ដែលបានចូលរួមក្នុងការវាយលុកភាគខាងត្បូងដែលបរាជ័យក្នុងឆ្នាំ ២០២៣ នឹងចូលជំនួសតំណែងរបស់គាត់ ។ ឧត្តមសេនីយ៍រូបនោះហើយដែលជាអ្នកដឹកនាំនិងបញ្ជាកងកម្លាំងអ៊ុយក្រែនប្រតិបត្តិការនៅទីក្រុង Avdeevka នៅពេលដែលកងកម្លាំងរុស្ស៊ីវាយយកយកបានទីនោះ។  លោក Tarnavsky បានអះអាងថា ការដកថយដ៏ច្របូកច្របល់របស់កងកម្លាំងអ៊ុយក្រែនពី Avdeevka តាមពិតទៅគឺដកតាមផែនការ ដោយផ្អែកលើការបរាជ័យសម្រាប់សមរភូមិនេះ។

សហប្រធាននៃក្រុមប្រឹក្សាស្តីពីការធ្វើសមាហរណកម្មទឹកដីថ្មីរបស់រុស្ស៊ី លោក Vladimir Rogov បានភ្ជាប់ការផ្លាស់ប្តូរមេបញ្ជាការរបស់អ៊ុយក្រែននោះ ទៅនឹងស្ថានភាពដ៏លំបាកសម្រាប់កងទ័ពក្រុងគៀវ។

សូមជម្រាបថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពរុស្ស៊ីបានរំដោះភូមិចំនួនពីរនៅក្នុងតំបន់ DPR គឺរួមមានភូមិ Vesely Gai ដែលស្ថិតនៅចម្ងាយដប់គីឡូម៉ែត្រខាងត្បូងទីក្រុង Kurakhovo និង Pushkino ចម្ងាយ ១៥ គីឡូម៉ែត្រភាគខាងត្បូងនៃ Pokrovsk ។ តំបន់  Kurakhovo នេះត្រូវបានពង្រឹងយ៉ាងខ្លាំងដោយកងកម្លាំងអ៊ុយក្រែន ហើយក៏ជាតំបន់មួយក្នុងចំណោមតំបន់ចុងក្រោយដែលពួកគេគ្រប់គ្រងនៅ Donbass ភាគនិរតី។  Pokrovsk មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគខាងជើងនៃ Kurakhovo ។ កាលពីខែមុន មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានហៅតំបន់ទាំងនេះថា ជាកន្លែងប្រយុទ្ធដ៏លំបាកបំផុតសម្រាប់កងកម្លាំងអ៊ុយក្រែន៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment