បារាំង ​នឹង​បញ្ជូន​​ការទូត​ទៅពិនិត្យមើលស្ថានភាពនយោបាយ និងសន្តិសុខនៅ​ស៊ីរី

ទីក្រុងប៉ារីសនឹងបញ្ជូនក្រុមអ្នកការទូតមួយក្រុមទៅកាន់ប្រទេសស៊ីរីនៅថ្ងៃអង្គារដើម្បីវាយតម្លៃស្ថានភាពនយោបាយ និងសន្តិសុខបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Assad។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសស្តីទីរបស់បារាំងលោក Jean-Noel Barrot ។

កាសែត Le Figaro បានឲ្យដឹងថា គោលដៅរបស់អ្នកការទូតទាំងបួននាក់ដែលនឹងត្រូវបញ្ជូនទៅប្រទេសស៊ីរីគឺដើម្បីយកទ្រព្យសម្បត្តិរបស់យើងដែលនៅទីនោះមកវិញក៏ដូចជាការបង្កើតទំនាក់ទំនងជាមួយអាជ្ញាធរថ្មី របស់ស៊ីរី និងវាយតម្លៃតម្រូវការមនុស្សធម៌របស់ប្រជាជនផងដែរ។

លោក Barrot បានសង្កត់ធ្ងន់ថា គណៈប្រតិភូបារាំងនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ។ លោកបានបន្ថែមថា អ្នកការទូតនឹង “ផ្ទៀងផ្ទាត់ថាតើសេចក្តីថ្លែងការណ៍លើកទឹកចិត្តមួយចំនួនដែលធ្វើឡើងដោយអាជ្ញាធរថ្មីទាំងនេះ ដែលអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងហាក់បីដូចជាមិនពាក់ព័ន្ធនឹងការរំលោភបំពាននោះ គឺពិតជាកំពុងត្រូវបានអនុវត្តនៅលើមូលដ្ឋានពិតប្រាកដដែរឬទេ។

 ស្ថានការណ៍នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្គ្រាមស៊ីវិលត្រូវបានដោះស្រាយនៅដើមខែនេះ នៅពេលដែលក្រុមចម្រុះនៃកងកម្លាំងប្រឆាំងប្រដាប់អាវុធដឹកនាំដោយក្រុមអ៊ីស្លាម Hayat Tahrir al-Sham (HTS) បានបង្ខំឱ្យលោក Assad និរទេសខ្លួននៅក្នុងប្រទេសរុស្ស៊ី។ លោក Mohammad al-Bashir ដែលដឹកនាំរដ្ឋាភិបាលគ្រប់គ្រងដោយ HTS នៅក្នុងខេត្ត Idlib ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះរងចាំការបង្កើតរដ្ឋាភិបាលថ្មី។

 ខណៈពេលដែលប្រទេសលោកខាងលិចជាច្រើនបានស្វាគមន៍ការដួលរលំនៃលោក Assad ពួកគេក៏បានសម្តែងការព្រួយបារម្ភអំពីក្រុម HTS ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយក្រុមអាល់កៃដា។

 ចំពោះបញ្ហានេះលោក Barrot បានលើកទ្បើងថា យើងមិនឆោតល្ងង់ចំពោះអាជ្ញាធរថ្មីនៅទីក្រុងដាម៉ាសនោះទេ ព្រោះយើងបានដឹងអំពីអតីតកាលនៃក្រុមអ៊ិស្លាមនិយមទាំងអស់នេះហើយ។ ដូច្នេះប្រទេសបារាំងនឹងតាមដានការវិវត្តនៅក្នុងប្រទេសស៊ីរីដោយមានការប្រុងប្រយ័ត្នខ្ពស់។

 អ្នកការទូតរូបនោះបានលើកថា នៅលើកម្រិតនយោបាយ អាជ្ញាធរបច្ចុប្បន្នត្រូវតែផ្តល់ផ្លូវដល់អាជ្ញាធរអន្តរកាល ដែលតំណាងឱ្យជំនឿ និងសហគមន៍ទាំងអស់នៅក្នុងប្រទេសស៊ីរី មានលទ្ធភាពអាចផ្លាស់ប្តូរបន្តិចម្តងៗដើម្បីឲ្យស៊ីរីឆ្ពោះទៅរករដ្ឋធម្មនុញ្ញថ្មី និងចុងក្រោយឆ្ពោះទៅរកការបោះឆ្នោត។

 ប្រទេសបារាំងបានផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលលោក Assad នៅពេលចាប់ផ្តើមនៃសង្រ្គាមស៊ីរីក្នុងឆ្នាំ ២០១២។ ដូចសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀតដែរ ទីក្រុងប៉ារីសបានគាំទ្រក្រុមប្រឆាំងតូចៗក៏ដូចជាកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃឺដជាដើម។ នៅខែមេសា ឆ្នាំ ២០១៨ រួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បារាំងបានធ្វើការវាយប្រហារតាមផ្លូវអាកាសលើទឹកដីដែលគ្រប់គ្រងដោយលោក Assad ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment