សង្ស័យស្រវឹងស្រា.ស ចុះលាងដៃ រអិលជើងធ្លាក់ក្នុងស្រះស្លាប់ចោលប្តីនិងកូនយ៉ាងអាណោធអាធ័ម  

ខេត្តរតនគិរី÷ ស្ត្រីចំណាស់ម្នាក់បន្ទាប់ពីផឹកស្រា.សអស់ជិតកន្លះលិត្រ ក៏ដោះស្បែកជើងចុះលាងដៃក្នុងទឹកស្រះ ជាចៃដន្យរអិលជើងធ្លាក់ទៅក្នុងស្រះនោះស្លាប់តែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទីព្រឹក។

ស្ត្រីរងគ្រោះដែលធ្លាក់ទឹកស្រះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ អិត ហុន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមប្រភពពីកូនរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាថ្ងៃខែនិងម៉ោងកើតហេតុខាងលើ ដោយបាត់ម្តាយយូរពេកខលទូរស័ព្ទចូលហើយក៏អត់លើក កូនៗក៏ទៅអើតតាមរកមើលឯខ្ទមស្រែ ក៏ខណ:នោះស្រាប់តែប្រទះឃើញស្បែកជើងគាត់ក្បែរមាត់ស្រះនិងអាវទូរស័ព្ទគាត់នៅលើខ្ទមស្រែ ហើយកូនៗនិងប្តីក៏ឆឡោស្រវ៉េស្រវ៉ាប្រញាប់រាយការណ៍ទៅនគរបាលប៉ុស្ថិ៍ត្រពាំងច្រេសជាបន្ទាន់។

លោកអនុសេនីយ៍ឯក អ៊ុន ហេម នាយប៉ុស្ថិ៍នគរបាលឃុំត្រពាំងច្រេស នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យសារព័តមានដឹងតាមទូរស័ព្ទថា ក្រោយទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងប៉ុស្ថិ៍ផ្ទាល់តែម្តង ដើម្បីចុះទៅដល់ចំណុចកើតហេតុនោះ ហើយក៏ចុះមុជរាវរកដល់បាតស្រះក្នុងជម្រៅ ៤ ទៅ ៥ ម៉ែត្រឯណោះ ក៏ប្រទះឃើញជនរងគ្រោះស្តូកស្តឹងនៅបាតស្រះនោះតែម្តង។ 

លោកនាយប៉ុស្ថិ៍បានបញ្ជាក់ថា ឆ្លងកាត់ការធ្វើកុសល្យវិច័យពីមន្ត្រីជំនាញ សាកសពជនរងគ្រោះនៅកន្លែងកើតហេតុនិងបញ្ជាក់ពីគ្រូពេទ្យថា ជនរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកនិងថប់ដង្ហើមពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះទេ។

ដោយសភាពសាកសព  រឹង អវះយវះ ដងខ្លួនស្លេកស្លាំង មានហូរទឹកពណ៌ថ្លាៗហូរចេញតាមច្រមុះ ស្លៀកខោយឺតជើងវែង ពាក្យអាវផ្កាដៃវែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។

សមត្ថកិច្ចបានបំពេញកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

Written by 

Related posts

Leave a Comment