EU កំពុងថែមថយសម្ពាធទណ្ឌកម្មប្រឆាំងរុស្ស៊ី តាមឱវាទលោក ត្រាំ

អ្នកការទូត EU ជាច្រើននាក់ បាននិយាយថា ប្លុកនេះ សម្រេចពន្យារពេលការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។

ការពន្យារពេលនេះធ្វើឡើង ដោយសារតែរដ្ឋបាលលោក ដូណាល់ ត្រាំ ទទូចឱ្យប្លុក EU ដាក់សម្ពាធកាន់តែតឹងរ៉ឹងលើទីក្រុងម៉ូស្គូ ។

កញ្ចប់ទណ្ឌកម្មទី ១៩ ដែលត្រូវបានស្នើឡើង សំដៅលើការនាំចេញប្រេងរបស់រុស្ស៊ី និងវិស័យធនាគារ ជុំវិញជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតសហភាពអឺរ៉ុបជាច្រើននាក់ បានប្រាប់ឱ្យដឹងថា ដោយសារតែមានការស្នើសុំ យើងនឹងពិចារណាពន្យារពេលដាក់ទណ្ឌកម្មសិន។  

យោងតាមរបាយការណ៍ ការពន្យារនេះ ក៏កើតឡើងនៅពេលដែលក្រុងប្រ៊ុចសែល កំពុងបង្កើនសម្ពាធលើប្រទេសហុងគ្រី និងស្លូវ៉ាគី ដើម្បីកាត់បន្ថយការពឹងផ្អែកថាមពលពីទីក្រុងមូស្គូ ក្រោមឱវាទថ្មីពីទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា ដោយសារតែកិច្ចប្រជុំស្ដីពីការបញ្ចប់ជម្លោះអ៊ុយក្រែន កន្លងមកមិនបានផល ទើបនាំឱ្យមានការបន្ថែមទណ្ឌកម្មលើរុស្ស៊ី ពីសំណាក់បណ្ដារប្រទេសលោកខាងលិច និងប្លុកនានាដែលមិនពេញចិត្តប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment