ត្រាំ គ្រោងទស្សនកិច្ចនៅចិនលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ចុងឆ្នាំនេះ

សារព័ត៌មាន South China Morning Post (SCMP) បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ចុងខែតុលា ឬដើមខែវិច្ឆិកា។

យោងតាមកាសែត បានឲ្យដឹងថា រដ្ឋាភិបាលចិន ផ្ញើលិខិតអញ្ជើញលោក ត្រាំ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅដើមខែកញ្ញា ដែលជាធម្មតាបង្ហាញថាការត្រៀមរៀបចំគឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ។

របាយការណ៍ បានបន្ថែមថា ដំណើរ​ទស្សនកិច្ច​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ អំឡុងកិច្ច​ប្រជុំ​កំពូល APEC នៅ​កូរ៉េ​ខាង​ត្បូង​ នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា ដល់​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ។

ប្រភព​ដដែល​ បាន​កត់សម្គាល់ថា ក្រៅ​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង ក៏មានការផ្តល់​ជូន​នូវ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​សម្រាប់លោក ត្រាំ ទៅកាន់ទីក្រុង Shanghai ផងដែរ។

SCMP ក៏បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping អាចនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញ នៅឆ្នាំ ២០២៦ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ដែលរំពឹងទុកនេះ។

គួរបញ្ជាក់ថា វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិករូបនេះ ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៨ ឆ្នាំ។ ដំណើរ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​ គឺក្នុង​ឆ្នាំ ២០១៧ អំឡុង​អាណត្តិ​ដំបូង​របស់​លោក ត្រាំ ៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment