​អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យស្ថានភាពទឹក ជន់លិចផ្នែកខ្លះ នៃផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅស្រុកអង្គរបូរី

តាកែវ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី បានចុះពិនិត្យមើលផ្ទាល់ស្ថានភាពទឹកជន់លិច ផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅភូមិសាស្រ្តឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

លោក វ៉ី សំណាង អភិបាលខេត្ត បានណែនាំដល់ មន្ទីរអង្គភាពជំនាញទាំងអស់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទាំងអស់  ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ ហើយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ។ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវត្រៀមលក្ខណ: គ្រប់គ្រាន់ ដើម្បីជួយសម្រួល ទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល អោយប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមាន ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេល វេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺ ដង្កាត់ផ្សេងៗ៕តាកែវ

Written by 

Related posts

Leave a Comment