ក្រុម Saudi Pro League បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករ Cristiano Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេល២ឆ្នាំបន្ថែមទៀតជាមួយក្រុម Al Nassr កិច្ចសន្យាថ្មីនេះនឹងរក្សាខ្សែប្រយុទ្ធព័រទុយហ្គាល់នៅក្លឹបឱ្យលើសពីខួបកំណើតអាយុ៤២ឆ្នាំ របស់លោក។
Ronaldo បានចូលរួមជាមួយ Al Nassr ក្នុងឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពី Manchester United នឹងបានក្លាយជាកីឡាករគ្មានតម្លៃខ្លួនគិតពីថ្ងៃនោះ ដោយរកបាន៩៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១០៥ លើកសម្រាប់ក្រុមនៅក្នុងការប្រកួតទាំងអស់៕
