អ្នកព្យាករណ៍អាកាសធាតុនៅរដ្ឋកាលីហ្វ័រញ៉ា បានព្រមានអំពីខ្យល់បក់បោកខ្លាំងដែលនឹងជំរុញល្បឿនភ្លើងឆេះព្រៃ នៅជុំវិញទីក្រុង Los Angeles ក្នុងសប្តាហ៍នេះ ខណដែលក្រុមពន្លត់អគ្គីភ័យ កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។
ក្រុមមន្ត្រី បានព្រមានថា ក្រោយស្ថានភាពខ្យល់ស្ងប់ស្ងាត់បន្តិច កាលពីចុងសប្ដាហ៍មុន ដោយចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃពុធនេះ ល្បឿនខ្យល់នឹងឈានរហូតដល់ ៦០ ម៉ាយក្នុងមួយម៉ោង (៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង) ។
អ្នកពន្លត់អគ្គីភ័យក្នុងតំបន់ និងមកពីរដ្ឋចំនួន ៨ ផ្សេងទៀត ក៏ដូចជាប្រទេសកាណាដា រួមទាំងម៉ិកស៊ិក កំពុងត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ ។
អ្នកពិនិត្យផ្នែកវេជ្ជសាស្រ្តខោនធី LA បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ កាលពីថ្ងៃអាទិត្យដល់ ២៤ នាក់ ខណដែលក្រុមមន្ត្រីថា យ៉ាងហោចណាស់ ១៦ នាក់ផ្សេងទៀត បន្តបាត់ខ្លួន ៕
ដោយ៖ ពេជ្រ