Mbappe ស៊ុត២គ្រាប់ ខណៈ Real សល់គ្នា១០នាក់ យកឈ្នះ Marseille ក្នុងជំនួបបើកឆាក UCL

Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទី២គ្រាប់ ខណៈដែលក្រុម Real Madrid សល់គ្នា១០ នាក់បានតស៊ូដើម្បីយកឈ្នះលើក្រុម Marseille ក្នុងការប្រកួតបើកឆាក Champions League ​កាលពីយប់មិញ។

ការប្រកួតនេះក្រុមភ្ញៀវ Marseille បានបើកការនាំមុនមុននៅនាទីទី២២ ​ដោ​យ​កីឡាករ Timothy Weah ប៉ុន្តែនៅនាទីទី២៨ ក្រុមម្ចាស់ផ្ទះ Real Madrid ​បានទទួលកាដូបាល់ប៉េណាល់ធ្វើបានសម្រេចដោយកីឡាករ Mbappe នាទីទី២៨។ លុះការប្រកួតឈាន់ដល់នាទីទី៧២ កីឡាករ Dani Carvajal របស់ Real ទទួលបានកាតក្រហម។

 ប៉ុន្តែម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៥ សម័យ Real Madrid  នៅតែបានទទួលបានជ័យជម្នះ​ពីការស៊ុតប៉េណាល់ទីគ្រាប់ទី២របស់ Mbappe នៅនាទីទី៨២ ​បន្ទាប់ពីការពិន័យលើ Rulli ​៕

Written by 

Related posts

Leave a Comment