អធិបតីអាល្លឺម៉ង់ ឲ្យណាតូ បន្ថែមកម្លាំងទៅ Greenland ឆាប់តាមដែលអាចធ្វើបាន

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា លោក ជឿជាក់ថា អង្គការណាតូ គួរតែពង្រីកវត្តមាន នៅកោះ Greenland ដោយសារការព្រមានកាន់កាប់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

យោងតាម លោក ​​Scholz បានលើកឡើងថា គោលការណ៍នៃភាពមិនអាចរំលោភព្រំដែន គួរតែអនុវត្តចំពោះមនុស្សគ្រប់គ្នា នៅ Greenland ។

លោក Scholz បានប្រាប់អង្គការប្រព័ន្ធផ្សព្វផ្សាយ RND ថា ការប្រែប្រួលអាកាសធាតុ កំពុងផ្លាស់ប្តូរតំបន់អាកទិក ដោយបើកផ្លូវដឹកជញ្ជូនថ្មី ដែលចិន និងរុស្ស៊ី ចាប់អារម្មណ៍ខ្លាំង។ ដូច្នេះមានបញ្ហាសន្តិសុខស្របច្បាប់ ដែលយើងត្រូវពិភាក្សាជាមួយគ្នានៅក្នុងអង្គការណាតូ។ តាមគំនិតរបស់ខ្ញុំ យើងគួរតែបង្កើនវត្តមានរបស់អង្គការណាតូនៅ Greenland ។

លោក បានបន្ថែមថា ក្នុងនាមជាអធិការបតីនៃប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុត ខ្ញុំចាត់ទុកវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការរក្សាខ្នងរបស់ខ្ញុំឱ្យត្រង់ ហើយនិយាយឱ្យច្បាស់នៅពេលដែលមានបញ្ហាប្រឈមលើប្រទេសតូចមួយដូចជាដាណឺម៉ាក ។

ទោះជាយ៉ាងណាក៏ដោយ លោក Scholz បានបញ្ជាក់ថា លោក នឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាអ្វីៗកាន់តែលំបាកក៏ដោយ ។

លោក Trump បាននិយាយ កាលពីថ្ងៃទី ៧ ខែមករាថា កោះ Greenland គួរតែក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក ហើយគំរាមថានឹងយកពន្ធពាណិជ្ជកម្មខ្ពស់លើប្រទេសដាណឺម៉ាក ប្រសិនបើប្រទេសនេះបន្តគ្រប់គ្រងកោះនេះ។ លោក បានស្នើក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោកថា សហរដ្ឋអាមេរិក អាចទិញ Greenland ។ ខណទាំងមន្ត្រី Greenland បានច្រានចោលសំណើនេះ។

គួរបញ្ជាក់ថា Greenland គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ជាដែនដីស្វយ័ត។ នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិ Greenland ដោយយល់ព្រមថាសហរដ្ឋអាមេរិក នឹងការពារកោះនេះពីការឈ្លានពានពីខាងក្រៅ។ កោះនេះមានមូលដ្ឋានទ័ពអាមេរិក Pituffik Space Base ដែលដើរតួនាទីក្នុងប្រព័ន្ធព្រមានមីស៊ីល និងការឃ្លាំមើលតំបន់អាក់ទិក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment