ខ្សែបម្រើចាស់វស្សា វ័យ ៣៧ឆ្នាំ Juan Mata បានចុះកិច្ចសន្យាលេងឱ្យក្លឹប Melbourne Victory ក្នុងលីគកំពូល A-League របស់ប្រទេសអូស្រ្តាលី។
អតីតកីឡាករ Manchester United និង Chelsea បានចូលរួមជាមួយក្លឹបរួមលីគនៅតំបន់អាស៊ីផងដែរ គឺ Western Sydney Wanderers ក្នុងនាមកីឡាករសំខាន់ដែលបានរួមចំណែកជួយអេស្ប៉ាញឈ្នះជើងឯក World Cup ជាលើកដំបូងកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង។
Mata បានចូលលេងចំនួន ២៧៨ប្រកួតនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នៅក្លឹបបិសាចក្រហម និងតោខៀវរួមបញ្ចូលគ្នា មុនពេលចាកចេញ និងបានលេងតែ ៧ប្រកួតប៉ុណ្ណោះជាមួយ Western រដូវកាល ២០២៤-២៥។
មុនពេលមកកាន់ទឹកដីអូស្រ្តាលីនេះដែរ Mata ក៏ធ្លាប់បានលេងនៅក្លឹប Galatasaray របស់តួកគី និង Vissel Kobe នៃប្រទេសជប៉ុនទៀតផង៕
