ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តឈរកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៤ ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះវិសាខា ដោយលទ្ធផល ២-០ កាល ពី យប់មិញ។ ឆ្លងកាត់៤ប្រកួតកន្លងមក ព្រះខ័នរាជស្វាយរៀង ឈ្នះទាំង៤ប្រកួតមាន១២ពិន្ទុពេញ និងរបូតគ្រាប់បាល់ឡើយ។
ចំណែកលទ្ធផលគូរផ្សេងៗរួមមាន៖
– អង្គរថាយហ្គឺ ៨-០ អាយ អេស អាយ ដង្កោសែនជ័យ
– ណាហ្គាវើលដ៍ ១-២ អឹម អូ អាយ កំពង់ដេវ៉ា
– បឹងកេត ១-១ កងយោធពលខេមរភូមិន្ទ
– ឡាយហ្វខេត្តព្រះសីហនុ ៣-៤ ភ្នំពេញក្រោន
