Haaland ស៊ុត២គ្រាប់ ខណៈ​ Man City ផ្តួលគូប្រជែងមិត្តរួមក្រុង Manchester ៣-០

Erling Haaland រកបានពីរគ្រាប់ ខណៈក្រុមម្ចាស់ផ្ទះ Manchester City ​បានផ្តួលគូប្រជែង Manchester United ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Etihad ។

ក្នុងជំនួប Manchester Derdy កាលពីយប់មិញកីឡាករ Phil Foden ជាអ្នករកគ្រាប់ដំបូងឲ្យ Man City នៅនាទីទី១៨ ​បន្ទាប់មក  Haaland បានបន្ថែម២គ្រាប់ទៀតនៅនាទីទី៥៣,៦៨។ ចប់ការប្រកួត Man City ៣-០ Man Utd។

លទ្ធផលនេះបានធ្វើឲ្យ Man City ហក់ឡើងមកលេខ៨ ក្នុងតារាង Premier League ក្រោយឆ្លងកាត់៤ប្រកួតមាន៦ពិន្ទុ ខណៈMan Utd ឈរលេខ១៤ មាន៤ពិន្ទុ៕

Written by 

Related posts

Leave a Comment