សហព័ន្ធបាល់ទាត់អឺរ៉ុប ដែលហៅកាត់ថា UEFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League 2027 ផ្នែកបុរសនឹងធ្វើឡើងនៅកីឡដ្ឋាន Metropolitano ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League 2027 ផ្នែកនារី នឹងធ្វើឡើងនៅឯកីឡដ្ឋាន Warsar’s Stadion Narodowy ក្នុងទីក្រុងធំ Warsaw របស់ប្រទេសប៉ូឡូញ។
ទន្ទឺមគ្នានោះដែរ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានប្រកាសពីការរៀបចំប្រកួតពានបើករដូវកាល Super Cup 2026 ដែលនឹងធ្វើឡើងនៅទីក្រុង Salzburg នៃប្រទេសអូទ្រីសទៀតផង៕
