អ្នកនាំពាក្យអភិបាលខេត្ត លោក Abdul Malik Osama បាននិយាយ នៅថ្ងៃអង្គារនេះថា មនុស្ស ៨ នាក់ ដែលជាសមាជិកគ្រួសារតែមួយ ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅខេត្ត Farah ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ។

មន្ត្រី បានឲ្យដឹងថា ការបំផ្ទុះដ៏សាហាវនេះ កើតឡើងនៅក្នុងផ្ទះមួយកន្លែងក្នុងសង្កាត់ Balablok កាលពីរសៀលថ្ងៃច័ន្ទ ដោយបន្ថែមថា ជនរងគ្រោះរួមមានប្តីប្រពន្ធ និងកូន ៦ នាក់។
ព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ មន្ត្រីរូបនេះ បានបន្ថែមថា ប៉ូលិស កំពុងស៊ើបអង្កេតលើករណីនេះ៕

ដោយ៖ ពេជ្រ