ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ចិននឹងបង្កើតឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយទៀត!

នាព្រឹកថ្ងៃទី២៤  ខែតុលា  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន  ដើម្បីធ្វើបទឧទ្ទេសនាមនិងបកស្រាយអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។

តាមការលើកឡើងឱ្យដឹងថា  «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »បានស្នើឱ្យកសាងឧស្សាហកម្មសសរស្តម្ភងើបឡើងថ្មី និងពន្លឿនការអភិវឌ្ឍចង្កោមឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ ដូចជាថាមពលថ្មី សម្ភារៈថ្មី អាកាសចរណ៍និងអវកាស និងសេដ្ឋកិច្ចតាមរយៈមធ្យោបាយដឹកជញ្ជូនក្នុងរយៈកម្ពស់ទាប ដែលនឹងបង្កើតជាទីផ្សារដែលមានទំហំរាប់ទ្រីលានយាន់ប្រាក់ចិន ឬធំជាងនេះ។ «សំណើ»នេះ ក៏អំពាវនាវឱ្យមានចក្ខុវិស័យប្រមើលមើលពីការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត ជំរុញបច្ចេកវិទ្យាកង់ទិច ផលិតកម្មជីវសាស្ត្រ មនុស្សយន្តបញ្ញាសិប្បនិម្មិត និងទូរគមនាគមន៍ចល័តជំនាន់ទីប្រាំមួយ ដែលជាកំណើនសេដ្ឋកិច្ចថ្មី។ ឧស្សាហកម្មទាំងនេះនឹងអាចប្រមូលផ្តុំបង្កើតជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយទៀតរបស់ចិនក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ៕

Written by 

Related posts

Leave a Comment