យប់ថ្ងៃទី៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS និងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្រោមចំណងជើងថា «សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ពុះពារឧបសគ្គឆ្ពោះទៅមុខ»។
លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សកំពុងវិវត្តយ៉ាងលឿន អនុត្តរភាពនិយម ឯកតោភាគីនិយមនិងគាំពារនិយមកំពុងកើនឡើង។ក្នុងនាមជាកម្លាំងនាំមុខនៃប្រទេសសកលខាងត្បូង ប្រទេសBRICSគួរតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយស្មារតីBRICSដែលបើកចំហនិងបរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញ “កិច្ចសហប្រតិបត្តិការBRICSធំ” ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។
លោកXiJinpingបានលើកឡើងសំណើ៣ចំណុច៖ ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ។ទី២ ប្រកាន់ខ្ជាប់ការបើកចំហនិងឈ្នះ-ឈ្នះ គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ទី៣ ប្រកាន់ខ្ជាប់សាមគី្គភាពនិងកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួម៕

