នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវឱ្យជនស៊ីវិលចាកចេញពីហ្គាហ្សា មុនពេលការវាយលុករបស់កងទ័ពអ៊ីស្រាអែល ដែលត្រៀមនឹងចាប់ផ្តើម។

លោក បានរំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យោធាអ៊ីស្រាអែល បំផ្លាញអគារខ្ពស់ៗចំនួន ៥០ ខ្នងនៅទីនោះ ដែលខ្លួនអះអាងថា បម្រើការឱ្យចលនារ៉ាឌីកាល់សម្រាប់រៀបចំផែនការវាយបក។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា យើង បានណែនាំឱ្យមានការចាកចេញ ដោយព្រមានប្រតិបត្តិការយោធាខ្លាំងជាងមុន ។

លោក បានបន្ថែមថា ខ្ញុំប្រាប់អ្នកស្រុកនៅហ្គាហ្សា ប្រយ័ត្នប្រយែង និងស្វែងរកទីទួលសុវត្ថិភាព។
អ៊ីស្រាអែល បានប្រកាសប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា និងកម្ចាត់ក្រុមជ្រុលនិយមហាម៉ាសនៅទីនោះ។ ផែនការទាំងនេះត្រូវបានអនុម័តដោយលោកនាករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ កាលពីចុងខែសីហា ៕

ដោយ៖ ពេជ្រ