គ្រូបង្វឹកក្រុម Nottingham Forest លោក Nuno Espirito Santo ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំបាន ២១ ខែ។
តំណែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ មានភាពមិនច្បាស់លាស់អស់រយៈពេលពីរសប្តាហ៍ចាប់តាំងពីលោកបានប្រកាសជាសាធារណៈទំនាក់ទំនងរបស់លោកជាមួយម្ចាស់ក្លិបលោក Evangelos Marinakis កាន់តែយ៉ាប់យ៉ឺន។
ការពិភាក្សាកំពុងដំណើរការលើការជំនួសតំណែងរបស់ Nuno ហើយអតីតអ្នកចាត់ការទូទៅរបស់ Spurs លោក Ange Postecoglou អាចជាគូប្រជែងដ៏លេចធ្លោសម្រាប់តំណែងនេះ។
សូមជម្រាបថា បុរសវ័យ ៥១ ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹករបស់ Forest ក្នុងខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីការបណ្តេញចេញរបស់លោក Steve Cooper និងបានជួយពួកគេរក្សាក្រុមនេះលីគកំពូលអង់គ្លេស៕
