សម្ដីគ្រូបង្វឹក U-23 កម្ពុជា និង ប៉ាគីស្ថាន មុនប៉ះគ្នាយប់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងត្រូវប៉ះប៉ាគីស្ថាន សម្រាប់ការប្រកួតទី ២ ក្នុងពូល G នៃវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦  វេលាម៉ោង៧៖០០នាទីយប់នេះ  ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានីភ្នំពេញ។

មុនការប្រកួតនេះមកដល់គ្រូ​បង្វឹក​កម្ពុជា លោក Koji Gyotoku ​បាន​លើក​ឡើង​ថា ការជួប​ក្រុម ប៉ាគីស្ថាន លោក​មិនហ៊ានដាក់ក្តីរំពឹងនឹងឈ្នះ​ឡើយ​ ប៉ុន្តែអ្វីដែលក្រុមរបស់លោកគិត គឺត្រូវតែប្រឹងឱ្យអស់ពីសម្ថភាព។

ចំណែកគ្រូ​ប៉ាគីស្ថាន លោក Nolberto Solano ​បាន​លើក​ឡើង​ថា លោក​គោរពលើគ្រប់ក្រុមទាំងអស់ក្នុងពូល G​។ លោកមិនរំពឹងការប្រកួតណាមួយក្នុងវគ្គជម្រុះ​ក្នុង​ពូល​នេះ​​ងាយស្រួលឡើយ ដោយសារ​សុទ្ធ​តែ​ក្រុម​ខ្លាំង។ ទោះបីយ៉ាងណា ក្រុមរបស់លោកនឹងប្រឹងធ្វើឱ្យអស់ពីសមត្ថភាព៕

Written by 

Related posts

Leave a Comment