នៅវេលាម៉ោង៧៖០០នាទីយប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងត្រូវប៉ះប៉ាគីស្ថាន សម្រាប់ការប្រកួតទី ២ ក្នុងពូល G នៃវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
សម្រាប់ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏តឹងតែង ដោយសារក្រុមទាំងពីរ សុទ្ធតែត្រូវការពិន្ទុរៀងៗខ្លួន ដើម្បីដណ្តើមយកចំណាត់ថ្នាក់ឱ្យបានល្អបំផុតនៅក្នុងពូល G។ ត្បិតអីការប្រកួតទី១ កម្ពុជា ស្មើជាមួយអូម៉ង់ ០-០ ខណៈប៉ាគីស្ថាន ចាញ់អីរ៉ាក់ ៨ -១។ ដូច្នេះជំនួបនេះកម្ពុជា ត្រូវការឈ្នះ ប៉ាគីស្ថាន ដាច់ខាត ដើម្បីបន្តក្តីសង្ឃឹមឡើងជុំបន្ទាប់៕
