លោក ថាក់ស៊ីន គេចខ្លួនទៅដល់ទីក្រុងឌូបៃ

(បាងកក)៖ លោក ថាក់ស៊ីន បានរត់គេចខ្លួនចេញពីប្រទេសថៃ ខណៈដែលយន្តហោះផ្លាល់ខ្លួនរបស់លោកបានចុះចតនៅទីក្រុងឌូបៃ ហើយក៏មិនមែនប្រទេសសិង្ហបុរីនោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khasosod។

សូមជម្រាបថា តាមរយៈបណ្តាញសង្គម X លោក ថាក់ ស៊ីន បានចេញបកស្រាយថា នៅពេលលោក ចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍សាកសួរនាំអស់រយៈពេលប្រមាណ ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង ១០យប់។

លោកបន្តថា ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ យ៉ាងណាក៏ដោយ លោក អះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លើសំណុំរឿងក្តីទាក់ទងនឹងលោក ធ្វើពុតជាឈឺសម្រាកនៅមន្ទីរពេទ្យ គេចពីសម្រាកក្នុងគុគ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment