ថ្ងៃត្រង់នេះ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ប៉ះឥណ្ឌូនេស៊ី ពាននៅចិន

នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់នេះក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នឹងត្រូវតតាំងមួយក្រុមឥណ្ឌូនេស៊ី ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURNAMENT នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។

ការប្រកួតនេះមាន ៨ប្រទេសចូល​រួម​ប្រកួត​ប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា  ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី   មីយ៉ាន់ម៉ា   និង​នូវែលសេឡង់។ ​ការប្រកួតទី១ ប៉ះ​នូវែលសេឡង់ ថ្ងៃទី៦ និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment