​បំផ្ទុះ​គ្រាប់បែក​អត្តឃាតក្បែរទីតាំងឃោសនាបោះឆ្នោតនៅប៉ាគីស្ថាន សម្លាប់មនុស្ស ១៥នាក់

អាជ្ញាធរ បានឱ្យដឹងថា មនុស្ស ១៥នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅជិតទីតាំងប្រមូលផ្ដុំឃោសនាបោះឆ្នោតមួយក្នុងប្រទេសប៉ាគីស្ថាន។

សមាជិករាប់រយនាក់នៃគណបក្សជាតិ Balochistan (BNP) បានប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅកីឡដ្ឋានក្នុងទីក្រុង Quetta នៃខេត្ត Balochistan កាលពីយប់ថ្ងៃអង្គារ អំឡុងពេលកើតហេតុ។

អាជ្ញាធរខេត្ត បានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានចំនួន ១៥ នាក់ ក្នុងការវាយប្រហារដោយគ្រាប់បែកដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចេញមុខទទួលខុសត្រូវនេះ។

ទន្ទឹមនោះ រដ្ឋមន្ត្រីសុខាភិបាលខេត្ត លោក Bakht Muhammad Kakar អះអាងថា ឃាតករមិនអាចចូលទៅដល់ទីតាំងប្រមូលផ្តុំគ្នាបានទេ ដោយសារតែមានការយាមការតឹងរឹង។

ខេត្ត Balochistan ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ គឺជាតំបន់ធំបំផុត និងក្រីក្របំផុតរបស់ប្រទេស។ អ្នកស្រុកនេះ ក៏ប្រឈមមុខនឹងការវាយប្រហារជាប្រចាំ និងជាញឹកញាប់ពីក្រុមរដ្ឋអ៊ីស្លាម និងក្រុមបំបែកខ្លួន៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment