​ក្រសួងធនធានទឹក៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០% ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែមីនា

ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៥ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពអតីបរមា៣៥អង្សា។ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ ​បាត់ដំបង ពោធិ៍សាត់ ​ កំពង់ធំ សៀមរាប ​ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។

– តំបន់ខ្ពង់រាប ​ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពអតីបរមា៣៦អង្សា។ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្ត​ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង ​មណ្ឌលគីរី អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

– តំបន់មាត់សមុទ្រ ​សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពអតីបរមា៣៥អង្សា។ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ ​កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%៕

Written by 

Related posts

Leave a Comment