ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញានេះ បានចេញដំណើរទៅហើយ ដើម្បីត្រៀមចូលរួមការប្រកួត CFA INTERNATIONAL MEN’S FUTSAL TOURNAMENT ចាប់ថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តហឺប៉ី សាធារដ្ឋប្រជាមានិតចិន។
ការប្រកួតនេះមាន ៨ប្រទេសចូលរួមប្រកួតប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងនូវែលសេឡង់។ ដោយការប្រកួតបើកឆាក កម្ពុជា ប៉ះឥណ្ឌូនេស៊ី ថ្ងៃទី៥ ប៉ះនូវែលសេឡង់ ថ្ងៃទី៦ និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕
