សារព័ត៌មាន Al Jazeera រាយការណ៍ថា អ្នកនាំពាក្យក្រុមហាម៉ាស លោក Abdul Latif Al-Qanou ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ។

យោងតាមប្រភព បញ្ជាក់ថា មន្ត្រីក្រុមហាម៉ាស់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើជំរុំមួយនៅតំបន់ Jabalia al-Balad ភាគខាងជើងហ្គាហ្សា ។
កាលពីថ្ងៃទី១៨ ខែមីនា យោធាអ៊ីស្រាអែល បានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដោយធ្វើការវាយលុកយ៉ាងខ្លាំងទៅលើតំបន់ជុំវិញនោះ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា រនេះគឺដោយសារតែការបដិសេធរបស់ហាម៉ាស ចំពោះសំណើដែលដាក់ចេញដោយអ្នកសម្របសម្រួល និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff ។
យោងតាមអាជ្ញាធរអ៊ីស្រាអែល គោលដៅនៃប្រតិបត្តិការនេះគឺដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅហ្គាហ្សា។ ផ្ទុយទៅវិញ ក្រុមហាម៉ាស់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការបន្តសកម្មភាពយោធាឡើងវិញ៕

ដោយ៖ ពេជ្រ