ត្រាំ ចោទវេណាស៊ុយអេឡាថា បណ្ដោយឱ្យគ្រឿងញៀនចរាចរ មិនខ្ចីខ្វល់         

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសវេណេស៊ុយអេឡា ចាត់វិធានការមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក នោះទេ។

លោក ត្រាំ បាននិយាយ ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិបតីប៉ូឡូញ Karol Nawrocki ថា វេណេស៊ុយអេឡា ជាតួអង្គអាក្រក់ណាស់។ ពួកគេបានបញ្ជូនមនុស្សរាប់លាននាក់មកប្រទេសយើង។ វេណេស៊ុយអេឡា កំពុងប្រព្រឹត្តិអាក្រក់ណាស់ ទាំងគ្រឿងញៀន និងការបញ្ជូនឧក្រិដ្ឋជនអាក្រក់បំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងអាមេរិក។

ការលើកឡើងរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីអាមេរិក វាយប្រហារកម្ទេចទូកដឹកគ្រឿងញៀនមួយគ្រឿង នៅភាគខាងត្បូងការ៉ាប៊ីន ដែលអះអាងថាមកពីវេណេស៊ុយអេឡា។

 យោងតាមទិន្នន័យបឋម បញ្ជាក់ថា ការវាយប្រហារនេះ បានសម្លាប់មនុស្ស ១១នាក់។ លោក ត្រាំ ​ថា ប្រតិបត្តិការ​នេះ​នឹង​មាន​ឥទ្ធិពល​រារាំង​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​អាមេរិក​ឡាទីន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment