ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ២៣ឆ្នាំ បានប្រកួតស្មើជាមួយ ក្រុម U23 អូម៉ង់ ដោយលទ្ធផល ០-០ ក្នុងជំនួបបើកឆាកពូល G នៃវគ្គជម្រុះ AFC U23 Asian Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមដំណក់ទឹកភ្លៀង កាលពីយប់មិញ។
យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតជាមួយ U23 អូម៉ង់ លោកគ្រូ Koji Gyotoku បាននិយាយថា “ដោយសារតែមេឃភ្លៀងដែលធ្វើឱ្យយើងប្រើប្រាស់ទម្រង់លេងបែបនេះដូចអ្នកគាំទ្របានឃើញស្រាប់ហើយ កីឡាករ U23 កម្ពុជា យើងធ្វើបានល្អដោយពួកគេប្រឹងប្រែងលេង យើងមានឱកាសច្រើន ហើយខ្ញុំគិតថាយើងគួរតែឈ្នះការប្រកួតមួយនេះ ប៉ុន្តែយើងបានត្រឹមលទ្ធផលស្មើគ្នា”។
ចំណែកប្រកួតទី ២ កម្ពុជាត្រូវជួបជាមួយក្រុម ប៉ាគីស្ថាន នៅថ្ងៃទី ៦ ខែ កញ្ញា និងការប្រកួតទី ៣ ត្រូវជួបក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី ៩ ខែ កញ្ញា។ ក្នុងពូលនេះ អ៊ីរ៉ាក់ ឈរលេខ១បណ្តោះអាសន្ន ក្រោយឈ្នះប៉ាគីស្ថាន ៨-១៕
