កូរ៉េ​ខាង​ជើង​ សន្យាមិនមើលរុស្ស៊ី​ បាត់បង់​អធិបតេយ្យភាព និងបូរណភាព​ទឹកដីនឹងភ្នែកទទេ ទេ

ប្រមុខកូរ៉េខាងជើង លោក Kim Jong Un បាននិយាយ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ទីក្រុងព្យុងយ៉ាង នឹងគាំទ្រទីក្រុងមូស្គូរាល់សកម្មភាពដែលការពារប្រយោជន៍ជាតិរុស្ស៊ី រួមទាំងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

យោងតាម ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​ កាលពីថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រៅទិវាបុណ្យជាតិនៅ​ប្រទេស​ចិន។

លោក គីម ជុងអ៊ុន បានកត់សម្គាល់ថា កូរ៉េខាងជើង នឹងបន្តគាំទ្រពេញទំហឹងដល់ការតស៊ូរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខរបស់រដ្ឋ និងបន្តប្តេជ្ញាអនុវត្តសន្ធិសញ្ញាអន្តររដ្ឋរវាងកូរ៉េខាងជើង និងរុស្ស៊ី។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី កាន់តែស៊ីជម្រៅ អំឡុងសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើងមក ដោយទាហានក្រុងព្យុងយ៉ាង ក៏ធ្លាប់ចូលក្នុងសមរភូមិនៅ Kursk ផងដែរ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment