អ៊ីតាលី តែងតាំងលោក Gattuso ជា​គ្រូបង្វឹកថ្មីជំនួសលោក Spalletti

សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បាននិយាយកាលពីថ្ងៃអាទិត្យថា អតីតគ្រូបង្វឹក AC Milan និង Napoli លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអ៊ីតាលី។

លោក Gattuso នឹងជំនួសតំណែងលោក Luciano Spalletti ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុនបន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរ​ក្រោមថ្វីជើងក្រុមជម្រើសជាតិន័រវេសក្នុងការប្រកួតជម្រុះ World Cup ។

អតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ នឹងត្រូវបាន​តែងតាំងផ្លូវការជាគ្រូបង្វឹកនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះនៅឯសណ្ឋាគារ Parco dei Principi ទីក្រុងរ៉ូម៕

Written by 

Related posts

Leave a Comment