កប៉ាល់ដឹកគ្រឿងញៀនវ៉េណេស៊ុយអេឡា ប៉ុនប៉ងចូលអាមេរិក តែត្រូវកម្ទេចសម្លាប់ភេរវករ ១១នាក់

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា កប៉ាល់ដឹកគ្រឿងញៀនវ៉េណេស៊ុយអេឡា ១គ្រឿង ត្រូវបានកងកម្លាំងយោធាសហរដ្ឋអាមេរិក វាយប្រហារនៅភាគខាងត្បូងតំបន់ការ៉ាប៊ីន ដោយសម្លាប់ពួកភេរវករ ១១ នាក់ ។

លោក បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រតិបត្តិការយោធាអាមេរិក កាលពីថ្ងៃអង្គារ កំណត់គោលដៅលើសមាជិកនៃក្រុមភេរវករវ៉េណេស៊ុយអេឡា Venezuelan Tren de Aragua ។

យោងតាម លោក បានបន្ថែមថា កប៉ាល់ស្ថិតនៅក្នុងដែនទឹកអន្តរជាតិ ហើយកំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។

រដ្ឋបាលលោក ត្រាំ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ដើម្បីឈានដល់ការចាប់ខ្លួនលោក លើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ផងដែរ។

ទោះជាយ៉ាងណា លោក Maduro បាន​ប្តេជ្ញា​ថា វ៉េណេស៊ុយអេឡា នឹង​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​យោធា​របស់​អាមេរិក។

លោក មិនបានបញ្ជាក់ថា លើកប៉ាល់នោះមានភេរវករចំនួនប៉ុន្មានអ្នកនោះទេ៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment