ក្លឹប Manchester City បានចុះហត្ថលេខាលើអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma ពីក្លឹប Paris Saint-Germain ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ បន្ទាប់ពីការចាកចេញរបស់ Ederson ទៅក្លឹបទួរគី Fenerbahce ។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា Man City បានចំណាយ ៣០ លានផោន (៤០.៥ លានដុល្លារ) សម្រាប់ Donnarumma ដែលនឹងពាក់អាវលេខ ៩៩ នៅក្លិបថ្មី ហើយបានយល់ព្រមលក់ Ederson ក្នុងតម្លៃ ១២ លានផោន៕
