ត្រាំ មុខមិនរីក ក្រោយឃើញរុស្ស៊ី វាយប្រហារកាន់តែសាហាវលើអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនសាទរជាមួយនឹងការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី ជារឿយៗទៅលើទីក្រុងគៀវ ។

លោក បានបន្ថែមថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គួរតែបញ្ឈប់ការវាយប្រហារ ប៉ុន្តែលោក មិនបញ្ជាក់ថាតើអាចចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីទេ ។

ការលើកឡើងរបស់លោក ត្រាំ បន្ទាប់ពីពេញមួយយប់ឈានចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានបើកការវាយប្រហារលើរដ្ឋធានីអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា លោក កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើភាគីទាំងសងខាងដើម្បីបញ្ចប់សង្រ្គាមនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតដែលទីក្រុងគៀវ ចាប់តាំងពីខែកក្កដា ឆ្នាំមុនមកដល់សព្វថ្ងៃ។

ជាមួយគ្នានោះ លោក ត្រាំ ក៏បានបញ្ជាក់ច្បាស់ៗថា យើងកំពុងដើរដល់ផ្លូវចុងក្រោយបំផុតហើយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំង ២ ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment