ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អ៊ីរ៉ាក់ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 Qualifiers ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។
សម្រាប់ការប្រកួតនេះ អ៊ីរ៉ាក់ ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះកម្ពុជា ប៉ាគីស្ថាន និងអូម៉ង់។ ចំណែកអ៊ីរ៉ាក់ នឹងប៉ះម្ចាស់ផ្ទះកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា៕


