ក្លឹបហង្សក្រហម Liverpool បានបង្ហាញការយល់ព្រមក្នុងតំណាយទឹកលុយបំបែកកំណត់ត្រាប្រមាណជាង ១២៥លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Alexander Isak ពីក្លឹបរួមលីគ Newcastle United ។
ប្រភព BBC ថាកិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិស៊ុយអែតរូបនេះ បាននឹងកំពុងរៀបចំដំណើរការ ដើម្បីមកចូលរួមនៅ Anfield ខណៈ Isak នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ មុនចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ។
សូមជម្រាបផងថា ជាមួយការនិតិវិធីតាមទិញកីឡាកររូបនេះ ក្លឹប Liverpool ក៏ធ្លាប់ត្រូវបានច្រានចោលនៅតម្លៃចរចាប្រមាណ ១១០លានផោនម្តងរួចមកហើយកាលពីដើមខែសីហា កន្លងមកនេះ ខណៈតម្លៃថ្មីនេះ បានក្លាយជាចំនួនកំណត់ត្រាមួយនៅក្របខណ្ឌលីគអង់គ្លេស ៕
