សភារដ្ឋកាលីហ្វ័រញ៉ា ឲ្យកែសម្រួលប្រព័ន្ធធានារ៉ាប់រងជូនប្រជាជនឡើងវិញ អំឡុងភ្លើងឆេះ

សមាជិកសភារដ្ឋកាលីហ្វ័រញ៉ា លោកស្រី Judy Chu បានទទូចចាំបាច់ត្រូវតែមានការផ្លាស់ប្តូរ សម្រាប់ប្រព័ន្ធធានារ៉ាប់រងឡើងវិញ បន្ទាប់ពីមានការជាប់គាំង ។

ការគំរាមកំហែងនៃការកើនឡើងភ្លើងឆេះព្រៃ កំពុងបំផ្លាញ់ផ្ទះរាប់សិបខ្នង ខណប្រជាជនត្រូវជម្លៀសចេញ ក៏ដូចជារងគ្រោះ ស្របពេលដែលក្រុមហ៊ុនធានារ៉ាប់រង ប្រកាសមិនដំណើរការប្រព័ន្ធមុនពេល ហេតុការណ៍កើតឡើង។

លោកស្រី Chu  បាននិយាយថា ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋ ប្រកាសផ្អាកលើការមិនបន្តផែនការធានារ៉ាប់រងនៅក្នុងតំបន់ភ្លើងឆេះព្រៃ។

លោកស្រី បានសង្កត់ធ្ងន់ថា ដោយសារតែកត្តានេះ ហើយទើបធ្វើឲ្យប្រជាជនងាកទៅរកផែនការ California FAIR ដែលជាកម្មវិធីធានារ៉ាប់រងចុងក្រោយ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះ ។

លោកស្រី បានបន្ថែមថា នឹងត្រូវ​មាន​ការ​ដោះស្រាយ​បញ្ហា​ធំ​ៗមួយ​ចំនួន​លើ​ប្រព័ន្ធធានា​រ៉ាប់រង​របស់អ្នកស្រុក ដើម្បីបញ្ចៀសការតវ៉ាណាមួយ រួមទាំងវិបត្តិ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment