អត្តពលិកជាតិ-អន្តរជាតិ ជាង៤០០០នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំប់រមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល   នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិកមានច្រើនជាងគេ។

ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំនេះ យើងបានកំណត់នៅថ្ងៃទី៣ ខែសីហា ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា ដោយសារបញ្ហាព្រំដែន គណៈកម្មការក៏បានលើកមកថ្ងៃទី៣១ ខែសីហានេះវិញ។ យ៉ាងណាក៏មានអត្តពលិកអន្តរជាតិមួយចំនួន បានសំណូមពរ ដោយពួកគាត់បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគាររួចរាល់ហើយ ទើបគណៈកម្មការសម្រេចរៀបចំឱ្យមានការរត់កម្សាន្តក្រៅផ្លូវការនៅតំបន់អង្គរ ជូនពួកគាត់កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅផងដែរ។ ឆ្នាំនេះ អត្តពលិកចូលរួមរត់ប្រណាំងនៅឆ្នាំនេះ មានចំនួនសរុប ៤ ២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣ ៤៦២នាក់ និងអត្តពលិកអន្តរជាតិ ៧៦២នាក់ មកពី ៤៧ប្រទេស ហើយប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន ជប៉ុន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ឯកឧត្តមក៏បានបញ្ជាក់ថា អ្វីដែលពិសេសសម្រាប់ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ក្រៅពីជួយចូលរួមជំរុញវិស័យទេសចរណ៍ កំឡុងរដូវភ្លៀង ឬរដូវបៃតង (Green Season) និងសកម្មភាពសប្បុរសធម៌ គណៈកម្មការរៀបចំក៏បានផ្សារភ្ជាប់នូវប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ រត់ដើម្បីសន្តិភាព សាមគ្គីភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ, រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣ រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ផងដែរ៕(ប្រភពពី៖ រដ្ឋបាលខេត្តសៀមរាប)

Written by 

Related posts

Leave a Comment