ក្លិបមួយនៅ Premier League ​កំពុងចាប់អារម្មណ៍ចង់បាន​​លោក Jose Mourinho ​

យោងតាមរបាយការណ៍ពី BBC បានឲ្យដឹងថា ក្លិប Nottingham Forest ដែលស្ថិតនៅក្របខណ្ឌ Premier League របស់អង់គ្លេស កំពុងចាប់អារម្មណ៍ចង់បានគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ទៅដឹកនាំនៅរដូវកាលនេះ។

ការចាប់អារម្មណ៍នេះបានធ្វើឡើងក្រោយទទួលដំណឹង​ថាលោក Mourinho ចាកចេញពី Fenerbahce ​ដោយក្លិបនៅ PL មួយនេះ បា​នកំណត់គោលដៅលើបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះដើម្បីមកជំនួសគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Nuno Espirito។

មានការលេចឮដំណឹងជាច្រើនថា លោក Espirito ​ អាចនឹងត្រូវចាកចេញពី Nottingham ​ ឆាប់ៗនេះ បន្ទាប់ពីទំនាក់ទំនងរបស់លោកជាមួយនឹងប្រធានក្លិបលោក Evangelos Marinakis ហាក់មានភាពរកាំរកូស៕

Written by 

Related posts

Leave a Comment