លោក​ Michael B Alfaro អ្នកកាសែតដ៏ល្បីល្បាញប្រចាំសេតវិមាន បាននឹងកំពុងស្ថិតនៅភូមិព្រៃចាន់និងភូមិជោគជ័យ ព្រំដែនកម្ពុជា ថៃ រាយការណ៍ព័ត៌មាន ពិតពីកម្ពុជាត្រូវការ”សន្តិភាព”

បន្ទាយមានជ័យ ៖ យើងស្ថិតនៅព្រំដែនកម្ពុជា ថៃ “We’re at the Cambodian​ Thai Border.” នាព្រលប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ នេះ លោកបាននិងកំពុងផ្សាយផ្ទាល់(Live) ព័ត៌មានជូនលោកប្រធានាធិបតីដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដូចជាប្រិយមិត្តអ្នកទស្សនានិងស្តាប់ ។ លោករាយការណ៍ថា ប្រជាជនកម្ពុជា ស្ត្រី កុមារកម្ពុជាត្រូវការសន្តិភាព ។ សូមថៃគោរពបទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរកសន្តិភាពជូនកម្ពុជានិងថៃ ។

លោកMichael B Alfaro សរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហើយបាននឹងកំពុងផ្សាយផ្ទាល់ពីចំណុចដែលទាហានថៃបានរាយលួសបន្លានិងកង់ឡានហ៊ុំព័ទ្ធខ្ទប់ផ្ទះប្រជាពលរដ្ឋកម្ពុជាចំនួន១២គ្រួសារ មនុស្សរាយសរុប៥៩នាក់ ដែលរួមមានមនុស្សចាស់ ស្ត្រិ ជនពិការនិងកុមារផងដែរតាំងពីថ្ងៃទី១២ខែសីហាឆ្នាំ២០២៥ មក។

ទីនោះគឺច្រកតំបន់៥ភូមិព្រៃចាន់និងច្រកណងចាន់ភូមិជោគជ័យឃុំអូរបីជាន់ ដែលមានចម្ងាយប្រមាណ៥០គម ទិសខាងលិចពីប្រជុំជនខេត្តខេត្តបន្ទាយមានជ័យឬជិត៣០គម ទិសខាងជើងឈៀងខាងកើតពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ៕

Written by 

Related posts

Leave a Comment