Xi សន្យាមិនឈ្លានពានតៃវ៉ាន់ ក្នុងអាណត្តិលោក ត្រាំ ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយកាល​ពី​ថ្ងៃ​សុក្រថា ប្រធានាធិបតី​ចិន លោក Xi Jinping ប្រាប់​លោក​ថា ប្រទេស​ចិន​ នឹង​មិន​ធ្វើការបំពានណាមួយទៅលើកោះតៃវ៉ាន់នោះទេ ក្នុងស្ថានភាពពេលនេះ។

លោក ត្រាំ បានលើកឡើងបែបនេះ មុនពេលការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញស្ថានភាពជម្លោះនៅអ៊ុយក្រែន។

លោក ត្រាំ បញ្ជាក់ថា លោក បានប្រាប់ចិនថានឹងមិនឱ្យមានរឿងដូចអ៊ុយក្រែន នៅកោះតៃវ៉ាន់នោះទេ។

ទន្ទឹមនោះ លោក ត្រាំ ថា លោក Xi បានឆ្លើយតបថា ដរាបណា ត្រាំ នៅជាប្រធានាធិបតីនោះរឿងនេះនឹងមិនកើតឡើងទេ។  

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ជាក្ដីកង្វល់មួយផងដែរ ខណៈកន្លងមកទីក្រុងប៉េកាំង តែងតែទាមទារដែនកោះមួយនេះថាជាទឹកដីរបស់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment