ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី គួរតែចាប់ផ្ដើមនូវកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីឈានទៅរកការដោះស្រាយជម្លោះនៅអ៊ុយក្រែន ឱ្យមានប្រសិទ្ធភាព។

នៅពេលត្រូវបានសួរដោយអ្នកកាសែត ពេលបញ្ចប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន ប្រធានាធិបតីអាមេរិករូបនេះ ឆ្លើយថា ពួកគេគួរតែធ្វើកិច្ចព្រមព្រៀងជាក់លាក់មួយជាមុនសិន។
លោក ត្រាំ ក៏បានទទួលស្គាល់បែបនេះថា រុស្ស៊ី គឺជាមហាអំណាចមួយ ខណៈអ៊ុយក្រែន មិនមែននោះទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន បានបញ្ចប់ទៅដោយរលូត ទោះបីជាមិនមានសម្រេចនូវកិច្ចព្រមព្រៀង ប៉ុន្តែមេដឹកនាំអាមេរិក ហាក់ពេញចិត្តសម្រាប់ជំនួបមួយនេះ៕

ដោយ៖ ពេជ្រ