“គិតចាប់ពីម៉ោង ៦៖០០នាទីព្រឹក រហូតដល់ម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅជួរមុខទិសខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានស្ថាភាពស្ងប់ស្ងាត់ ខណៈពេលដែលកងកម្លាំងរបស់យើងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ។
ជាមួយគ្នានេះ កងកម្លាំងរបស់យើងក៏បាននិងកំពុងបន្តគោរពយ៉ាងម៉ឹងម៉ាត់បំផុតនូវបទឈប់បាញ់ ដែលចូលជាធរមានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី”។
(អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥)
From 6:00 am to 10:00 am on August 16, 2025, the situation along the front lines in Preah Vihear, Oddar Meanchey, and Banteay Meanchey provinces remained stable and calm. Our forces, while always on high alert, steadfastly fulfill their duty to safeguard national sovereignty.
At the same time, they have continued to fully comply with the ceasefire that took effect at 24:00 on July 28, 2025, as well as the 13 agreed principles at the GBC meeting on August 7, 2025 in Malaysia.
(Ministry of National Defense Spokesperson, August 16, 2025)
