ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ សប្តាហ៍ទី២នៅថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥នេះ មាន២គូ ខណៈគូចាប់អារម្មណ៍អង្គរថាយហ្គឺរ ជួប ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតុ ម៉ោង ៦ ល្ងាច។ ចំណែក១គូទៀត ក្រុមគីរីវង់សុខសែនជ័យ ប៉ះ អឹម អូ អាយ កំពង់ដេវ៉ា នៅកីឡដ្ឋានគីរីវង់ វេលាម៉ោង១៥៖៤៥នាទីរសៀល៕
