Man Utd គ្រោងយក Garnacho ជាថ្នូរដូរជាមួយខ្សែប្រយុទ្ធ Aston រូបនេះ

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបាននិយាយជាមួយ Aston Villa ជុំវិញកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹង Alejandro Garnacho និង Ollie Watkins ។

បិសាចក្រហមបានកំពុងពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេរួចហើយនៅរដូវក្តៅនេះ ដោយបានចំណាយប្រាក់ដើម្បីចុះហត្ថលេខាលើ Matheus Cunha និង Bryan Mbeumo ពី Wolverhampton Wanderers និង Brentford ​។ ទោះ​ជាយ៉ាងណាក៏ដោយ ពួកគេនៅតែចង់ជ្រើសរើស​ទិញយកខ្សែប្រយុទ្ធទី៩ មុនពេលទីផ្សារដោះដូរកីឡាករបិទ​នៅថ្ងៃទី ១ ខែកញ្ញា។

​Man United ត្រូវបានគេជឿថាកំពុងពិចារណាលើខ្សែប្រយុទ្ធ Watkins ជាជម្រើសដ៏មានសក្តានុពលក្នុងការដោះស្រាយបញ្ហាខ្សែប្រយុទ្ធរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវបានគេជឿថាមានការស្ទាក់ស្ទើរក្នុង​​តម្លៃ​ ៦០លានផោនរបស់ Aston Villa សម្រាប់កីឡាករ​វ័យ៣០ឆ្នាំរូបនេះ។

របាយការណ៍ថ្មីៗបានបង្ហាញថា Man United មានឆន្ទៈក្នុងការចំណាយចន្លោះពី ៤០លានផោនទៅ ៤៥ លានផោនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ។ យោងតាមសារព័ត៌មាន The Independent  បានឲ្យដឹងថា Man United គ្រោងយក Garnacho ដូរជាមួយនិង Watkins របស់ Aston Villa ដើម្បីកុំឲ្យប៉ះពាល់ដល់ច្បាប់បទប្បញ្ញត្តិប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League៕

Written by 

Related posts

Leave a Comment